អំពីអាយប៊ិសរ៉ាយ

 

 

អង្ករអាយប៊ិសគឺជាសហគ្រាសដែលមានទំនួលខុសត្រូវលើសង្គមមួយដែលធ្វើការយ៉ាងជិតស្និទជាមួយប្រជាកសិករនៅប្រទេសកម្ពុជាដើម្បីផលិតចេញបាននូវអង្ករដែលជាប់លំដាប់ស្តង់ដារពិភពលោក អង្ករផ្ការរំដួល និងដើម្បីធ្វើជារណាំងការពារជីវៈចម្រុះចេញពីឈ្មួញព្រៃនិងជនបរបាញ់សត្វព្រៃខុសច្បាប់។ យើងបានចាប់ផ្ដើមគម្រោងនេះនៅឆ្នាំ២០០៩ ហើយក៏សូមអរគុណដល់អតិថិជនដែលបានជាវកន្លងមក យើងចូលរួមគ្នាការពារដីព្រៃនិងដីសើមដ៏មានតម្លៃនេះជាង៥សែនហិកតា ជាមួយគ្នានេះដែរសត្វព្រៃដែលនឹងជិតផុតពូជជាង៥០ប្រភេទទៀតក៏ត្រូវបានការពារ មិនតែប៉ុណ្ណោះយើងថែមទាំងជួយបង្កើនប្រាក់ចំនូលដល់គ្រួសារកសិករយើងជាង១ពាន់គ្រួសារផងដែរ។

អាយប៊ិសរ៉ាយមានដៃគូសហការណ៍ជាមួយប្រជាកសិករដែលប្ដេជ្ញាគិតគូទៅដល់ការប្រតិបត្តិការរបស់ពួគគេ ដែលធ្វើអោយមានតុល្យភាពនូវការប្រើប្រាស់ដីពីដូនតារបស់គេតាមរយៈគំនិតថ្មីៗក្នុងសម័យបច្ចេកវិទ្យា។ ពួកយើងធ្វើការនៅក្នុងតំបន់ឧស្យានជាតិ(តំបន់ព្រៃការពារ) ដែលបំពេញទៅដោយវាលផ្ទៃស្រែ មិនតែប៉ុណ្ណោះកសិករបានប្ដេជ្ញាយ៉ាងមោះមុតថាមិនពង្រីកដីធ្វើកសិកម្មដោយគ្មានការអនុញ្ញាតឡើយ។ និមិត្តសញ្ញារបស់យើងគឺ បក្សីត្រយ៉ងយក្ស​ ដែលជាសត្វតំណាងងោយអត្តសញ្ញាណជាតិកម្ពុជា ក៏ជាសត្វដែលនឹងជិតផុតពូជនៅលើសកលលោក វាគឺជាសត្វលំដាប់ទីមួយនៅក្នុងគោលដៅរបស់យើង ដើម្បីចៀសអោយបានពីការផុតពូជ។

 

អ្វីដែលយើងធ្វើ

 

គម្រោងអាយប៊ិសរ៉ាយត្រូវបានចាប់ធ្វើឡើងនៅពេលដែលយើងរកឃើញថាសត្វដែលនឹងជិតផុតពូជទាំងឡាយ តួយ៉ាងដូចជាបក្សីត្រយ៉ងយក្ស បានខំប្រឹងប្រជែងរកទីលំនៅជាមួយមនុស្សដើម្បីរស់នៅ ក៏ទោះបីជាខ្លួនត្រូវបានផ្ដល់នៅទីជម្រកសមប្រកបរួចហើយនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ជាការពិតណាស់មនុស្សយើងតែងតែជាអ្នកឈ្នះ ហើយបក្សីត្រយ៉ងយក្សនេះក៏សឹងតែផុតពូជដោយសារតែគ្មានទីជ្រកកោន។ ហេតុដូចនេះហើយបានជាយើងមកធ្វើការសហការណ៍ជាមួយប្រជាកសិករនៅទីនេះ ដោយយើងបានរៀបចំយុទ្ធសាស្រ្តមួយមិនថាតែមនុស្សឬសត្វទេគឺអាចមានទីជម្រកមួយដោយសមប្រកប រួមទាំងអាចជួយសម្រួលដល់ការរស់នៅដើម្បីការពារទីជម្រករបស់ពួកគេផងដែរ។

យើងទទួលទិញស្រូវដោយផ្ទាល់ពីកសិករ ដោយផ្ដល់ជូននូវប្រាក់កំរៃថ្លៃជាទីផ្សារស្រូវ៥០ភាគរយ។ យើងមានទំនួលខុសត្រូវលើការប្រតិបត្តិកិនស្រូវ ការវេចខ្ចប់ និងដាក់លក់នៅលើទីផ្សាររួមជាមួយនំស្រួយផងដែរ ម្ល៉ោះហើយកសិករអាចផ្ដោតអារម្មណ៍ធ្វើការតែនៅលើដីស្រែរបស់ពួកគាត់តែប៉ុណ្ណោះ។ ជាការប្ដូរមកវិញ ពួកគាត់សម្រេចបាននូវការមិនកាប់បំផ្លាញព្រៃឈើខុសច្បាប់ មិនបរបាញ់សត្វព្រៃខុសច្បាប់ ហើយពួគគាត់ថែមទាំងទទួលបាននិមិត្តសញ្ញា ស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ និងផ្នែកមួយនៃការរួមចំនែកការពារប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង។

កសិករជាមួយពាន់នាក់ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលបាននឹងកំពុងតែទទួលបានការវាយតម្លៃវិញ្ញាប័នប័ត្រ ហើយអ្វីដែលសំខាន់នោះប្រជាសាស្រ្តនៃសត្វបក្សីត្រយ៉ងយក្សមានការកើនឡើងបន្តិចម្ដងៗ ដ៏ដូចទៅនឹងបរិមាណសត្វដែលកំពុងទទួលរងការគំរាមកំហែងផ្សេងៗទៀត។

 

ហេតុអ្វីត្រូវទិញអាយប៊ិសរ៉ាយ?

 

អង្ករអាយប៊ិសរ៉ាយត្រូវបានដាំដុះដោយផ្ទាល់ដៃប្រជាកសិករនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ជាតំបន់ដែលមានសារជាតិរ៉ែខនិកដែលហូរច្រោះមកពីតំបន់ជួរភ្នំដងរ៉ែក ដែលបានជួយបណ្ដុះរសជាតិដីនៃតំបន់ព្រៃឈើអាស៊ីអាគ្នេយ៍ ក្លាយជាដីដែលមានស្មៅដុះនិងមានព្រៃឈើលូតលាស់យ៉ាងល្អ។ នៅក្នុងបរិបទបរិស្ថានដែលមានតែមួយនេះ កសិកររបស់យើងធ្វើការដាំដុះស្រូវតែមួយដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ដើម្បីសម្រួលដល់គុណភាពការលូតលាស់នៃគ្រាប់ស្រូវពូជផ្ការំដួលអោយមានរូបរាងល្អ វែង ស្រលូន និងក្លិនឈ្ងុយ ដើម្បីអោយសាកសមនឹងគុណភាពស្រូវរំដួលដែលជាស្រូវល្អផ្ដាច់គេនៅប្រទេសកម្ពុជា។

ដោយមានការទទួលស្គាល់ជាលក្ខណៈស្តង់ដារពីបទដ្ឋានអឹរ៉ុប និងអាមេរិក សព្វថ្ងៃនេះអង្ករអាយប៊ិសរ៉ាយកំពុងចរាចរលក់នៅទូទាំងសកលលោក។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថាអតិថិជននឹងបានយល់ជ្រាប់អំពីរង្វង់រចនាសម្ព័ន្ធដែលយើងបានបង្កើត មិនតែប៉ុណ្ណោះការជាវរបស់លោកអ្នកប្រៀបបានដូចជាការជួយគាំទ្រដល់ប្រជាកសិករ ព្រមទាំងការចូលរួមអភិរក្សសត្វដែលនឹងជិតផុតពូជ រួមទាំងការជួយថែរក្សាការពារព្រៃឈើផងដែរ។ តើសកលលោកនេះត្រៀមខ្លួនជាមួយការជាវផលិតផលអង្ករអាយប៊ិសរ៉ាយហើយឬនៅ? នៅមានការវិវត្តចូលរួមជាច្រើនទៀតនៅថ្ងៃខាងមុខ ហើយនេះគឺជាអ្វីដែលយើងទើបតែចាប់ផ្ដើមតែប៉ុណ្ណោះ។