Ibis Rice Logo
Giant Ibis Cambodia

 

IBIS Rice

អាយប៊ិសរ៉ាយ គឺជាសហគ្រាសដែលមានទំនួលខុសត្រូវទៅលើសង្គមមួយដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាកសិករខ្មែរដើម្បីការពារប្រព័ន្ធអេកូឡូស៊ីដ៏មានគុណតម្លៃ ក្នុងកំឡុងពេលដែលដាំដុះស្រូវសរីរាង្គផ្ការំដួល។ តាមរយៈការផ្ដួចផ្ដើមនៃគម្រោងនេះ ប្រជាកសិករជាងមួយរយអ្នកបានក្លាយជាអ្នកមើលថែដាំដុះនៅក្នុងតំបន់ដីឧស្យានជាតិដាច់ស្រយាលចំនួន ៥សែនហិកតា និងជាតំបន់ពិសេសដែលមានពពួកសត្វកម្រ សត្វដែលកំពុងទទួលរងការគំរាមកំហែង សត្វដែលនឹងជិតផុតពូជដែលសត្វទាំងនោះជារឿយៗត្រូវបានញាំញីដោយអ្នកបរបាញ់និងកាប់ព្រៃឈើខុសច្បាប់។

ការដាំដុះនៅលើផែនដីនេះគឺមិនមែនធ្វើអោយវាឆាប់រងសំនឹកទេ សម្រាប់យើងវាមានន័យផ្សេងពីនេះ។ ពួកយើងផ្ដល់តម្លៃខ្ពស់សម្រាប់ផលិតផលសរីរាង្គ អង្ករផ្ការំដួលដែលមានគ្រាប់វែង ដាំដុះចេញពីតំបន់ព្រៃការពារ និងបានផលិតចេញបាននូវផលិតផលដែលជាពូជស្រូវឈានមុខគេនៅក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីពេលដែលយើងចាប់ផ្ដើមគម្រោងនេះ វត្តមាននៃចំនួនសត្វ ត្រយ៉ងយក្សក៏មានសុវត្ថិភាពក្នុងការតាំងលំនៅ។ ឥលូវនេះវត្តមាននៃអង្ករសរីរាង្គ អាយប៊ិសមាននៅជុំវិញសកលលោកហើយ។ វាពិតជាមានភាពងាយស្រួលក្នុងការរកទិញអង្ករនេះ។ ពេលដែលយើងលក់ចេញកាន់តែច្រើន យើងកាន់តែផ្ដល់សិទ្ធិ ផ្ដល់អំណាចដល់ប្រជាកសិករក្នុងការជ្រើសរើសផ្លូវរស់នៅដ៏មាននិរន្តភាពសម្រាប់យើងទាំងអស់គ្នាក្នុងការប្រើប្រាស់ដីនេះ។

 

 

ពួកយើងធ្វើការជាមួយប្រជាកសិករនៅក្នុងតំបន់

ខ្ញុំឈ្មោះ គេង រ៉ាន់ មានអាយុ៦៥ឆ្នាំ។ ខ្ញុំបានចូលរួមជាមួយគម្រោងស្រូវមិត្តភាពសង្រ្គោះសត្វព្រៃនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ។ តាមរយៈការចូលរួមនៅក្នុងគម្រោងនេះ គេតម្រូវអោយខ្ញុំប្រតិបត្តិតាមគោលការណ៍បីសំខាន់ៗគឺ មិនបរបាញ់សត្វព្រៃ មិនប្រើប្រាស់ជីគីមីក្នុងដីស្រែ និងធ្វើស្រែតែនៅក្នុងតំបន់ដែលគេអនុញ្ញាត។ ខ្ញុំពិតជាចូលចិត្តធ្វើការជាមួយគម្រោងនេះ ដោយសារតែគម្រោងនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅរបស់ខ្ញុំប៉ុណ្ណោះទេ គម្រោងនេះក៏បានជួយអភិរក្សសត្វព្រៃនៅក្នុងតំបន់នេះទៀតផង។ ខ្ញុំអាចមានលទ្ធភាពរកចំនូលបានច្រើនតាមរយៈការដាំដុះស្រូវសរីរាង្គ និងធ្វើជាអ្នកនាំភ្ញៀវមកទស្សនាសត្វត្រយ៉ងយក្សនិងបក្សីផ្សេងៗទៀតនៅក្នុងភូមិនេះ។ ខ្ញុំធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលសហគមពីរដងរួចមកហើយដើម្បីជួយផ្សព្វផ្សាយនិងលើកទឹកចិត្តអោយអ្នកនៅក្នុងភូមិដទៃទៀតមកចូលរួមគម្រោងនេះដែរ។

 

 

ផលិតផលរបស់យើង

 

អតិថិជនរបស់យើង

អាយប៊ិសរ៉ាយត្រូវបានដាំដុះឡើងនៅក្នុងប្រទេសកម្ពុជា វាពិតជារឿងគួរអោយមានមោទនភាពណាស់។ អង្ករនេះត្រូវបានទទួលស្គាល់ជាអង្ករលំដាប់ខ្ពស់នាបណ្ដារសកលលោក។ វាមានលក្ខណៈស្រាល ទន់ល្មើយ ដែលធ្វើអោយអ្នកទទួលទានសរសើរមិនដាច់ពីមាត់។ វាពិតជាផលិតផលដែលមានគុណភាពខ្ពស់